Kane ជាកីឡាករទី១ដែលរកបាន១៧គ្រាប់ពី១១ប្រកួតដំបូងនៅ Bundesliga
Harry Kane បានបន្តការប្រមាញ់គ្រាប់បាល់បន្ថែមទៀត ដោយរកបាន២គ្រាប់ក្នុងសំណាញ់ Heidenheim ខណៈ Bayern Munich ឈ្នះ៤ទល់នឹង២បានឡើងទៅកំពូលតារាង Bundesliga។
២គ្រាប់នេះមានន័យថា គេរកបាន១៧គ្រាប់ហើយនៅរដូវកាលនេះ។ សប្ដាហ៍គេរកបាន៣គ្រាប់ម្នាក់ឯង ដូច្នេះគេបានក្លាយជាកីឡាករទី១ដែលរកបានច្រើនគ្រាប់បំផុតក្រោយលេងបាន១១ប្រកួតដំបូង។
អតីតខ្សែប្រយុទ្ធ Tottenham Hotspur បានវ៉ាកំណត់ត្រា Robert Lewandowski ដែលរកបាន១៦គ្រាប់ពីការប្រកួត១១លើកក្នុងឆ្នាំ២០១៩៕