កាន់តែធ្ងន់ ! UEFA ប្រកាសដាក់ទណ្ឌកម្មបន្ថែមលើបាល់ទាត់រុស្ស៊ី
បន្ទាប់ពីមានរឿងរ៉ាវជុំវិញរុស្សីលើអ៊ុយក្រែន គិតមកទល់ពេលនេះក៏មិនទាន់បានបញ្ចប់ដែរជាពិសេសពិភពបាល់ទាត់មៅតែមានការប៉ះទង្គិច ។ អំឡុងពេលនេះមានក្លឹបបាល់ទាត់រុស្សី និងក្លឹបដែលកាន់កាប់ដោយម្ចាស់រុស្សីក៏ជួបបញ្ហាដូចគ្នា តួយ៉ាងគឺ Chelsea ដែលត្រូវបានដាក់ពិន័យផងដែរ។
យ៉ាងណាមិញពេលនេះ UEFA បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតសម្រាប់ឆ្នាំថ្មីនេះលើបាល់ទាត់រុស្សីពោល ៖
គ្មានក្លឹបរុស្សុីក្នុងការប្រកួតណាៗទាំងអស់គ្រប់កម្មវិធី របស់ UEFA ក្នុងឆ្នាំ 2022-23
ការដេញថ្លៃបាល់ទាត់Euro 2028 និង 2032 ត្រូវបានចាត់ទុកជាមោឃៈ
ជាប់ចំណាត់ថ្នាក់ទី 4 ក្នុងពូលដោយស្វ័យប្រវត្តិ សម្រាប់ UEFA Nations League ២០២២–២០២៣
ក្រុមបាល់ទាត់នារីមិនមានសិទ្ធិសម្រាប់ Euro ២០២២ និង World Cup ២០២៣។