ឯកឧត្តម សៅ សុខា ៖ គ្រាប់បាល់ពី FIFA ជាជំហានមួយទៀតក្នុងគោលដៅអភិវឌ្ឍន៍យុវជន
ការប្រគល់បាល់នេះ គឺផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍បាល់ទាត់តាមសាលារៀន ប្រព្រឹត្តទៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ក្រោមអធិបតីភាពឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
ក្នុងនោះ តំណាងមន្ទីរអប់រំ យុវជន និងកីឡា ទាំង២៥ខេត្តក្រុងបានឡើងទទួលគ្រាប់បាល់ ដោយសាលារៀនមួយទទួលបាន៨០គ្រាប់ប្រើប្រាស់ក្នុងរយៈពេល១ឆ្នាំ។
ឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ថា តាមរយៈកម្មវិធី សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។
ថ្នាក់ដឹកនាំខាងលើបន្តថា គ្រាប់បាល់នឹងរួមចំណែកផ្ដល់ភាពសប្បាយរីករាយរបស់សិស្សានុសិស្ស យុវជន បានលេង បានសិក្សាផង និងបន្ថយភាពអសកម្មក្នុងសង្គម។ មិនតែប៉ុណ្ណោះទេ យុវជនមានទេពកោសល្យក៏នឹងអាចអភិវឌ្ឍខ្លួនទៅជាធនធានបាល់ទាត់ជាតិនាពេលអនាគត។
សម្រាប់គ្រាប់បាល់ដែលជាជំនួយរបស់ FIFA នេះនឹងធ្វើឡើងរៀងរាល់ឆ្នាំ៕