Roy Keane ឆ្លៀតបាញ់ Arsenal ក្រោយ Saka ស៊ុត១ និង assist ២ឲ្យអង់គ្លេស
អតីតប្រធានក្រុម Manchester United លោក Roy Keane បានឌឺដងដល់ Arsenal ដែលលេងអត់ល្អនៅរដូវកាលនេះ ក្រោយឃើញខ្សែបម្រើ Bukayo Saka បង្ហាញសមត្ថភាពយ៉ាងអស្ចារ្យក្នុងវគ្គជម្រុះ FIFA World Cup សម្រាប់ជម្រើសជាតិអង់គ្លេស។
“ក្នុងបាល់ទាត់ កីឡាករគ្រប់រូបត្រូវតែជម្នះភាពខកចិត្ត។ Bukayo Saka ជួបការលំបាកកន្លងមក ហើយឥឡូវគាត់បង្ហាញសញ្ញាល្អវិញហើយ។ គាត់ជាក្មេងដ៏ល្អម្នាក់។ ខ្ញុំសង្ឃឹមថា គាត់នឹងរីករាយចំពោះជ័យជម្នះ ព្រោះគាត់ប្រហែលមិនសូវមានភាពរីករាយបែបនេះទេពេលលេងនៅក្លិបគាត់។” នេះជាការថ្លែងរបស់លោក Roy Keane។
Saka បានទាត់បញ្ចូលទីមួយគ្រាប់ និង assist ២លើកពេលអង់គ្លេសឈ្នះអង់ដូរ៉ា ៤ទល់នឹង០ ក្នុងការប្រកួតជម្រុះ World Cup។
គេបានក្លាយជាកីឡាករ Arsenal ទី១ដែលស៊ុត និង assist ក្នុងប្រកួតតែមួយនៅ Wembley ចាប់តាំងពីឆ្នាំ១៩៩៧មក ដែលកាលណោះធ្វើបានដោយលោក Ian Wright។
តែបើនិយាយនៅកម្រិតក្លិបវិញ Arsenal ចាញ់ទាំង៣ប្រកួតដំបូង ហើយរកមិនបានគ្រាប់បាល់សោះ Premier League គិតត្រឹមចំណោម៣ប្រកួតនោះ៕