ខ្សែបម្រើ Franck Ribery ត្រៀមចុះកុងត្រាជាមួយក្រុមចំណូលថ្មី Salernitana នៅក្របខ័ណ្ឌ Serie A
ខ្សែបម្រើ Franck Ribery ត្រូវបានគេរាយការណ៍មកថា បានត្រៀមចុះកុងត្រាជាមួយក្រុមចំណូលថ្មី Salernitana នៅក្របខ័ណ្ឌ Serie A នារដូវកាលថ្មីនេះ។
កីឡាករវ័យ៣៨ឆ្នាំឥឡូវនេះកំពុងស្ថិតនៅក្នុងស្ថានភាពទំនេរមិនមានក្លឹបលេង ក្រោយពីកុងត្រារបស់ខ្លួននៅ Fiorentina អស់សុពលភាព។ យ៉ាងណាក្តីអតីតសមាជិកក្រុមមាន់គកបារាំងត្រូវបានក្លឹបជាច្រើនធ្វើការទាក់ទងមកកាន់ខ្លួនផងដែរ ប៉ុន្តែខ្លួនហាក់ដូចបន្តអាជីពនៅទឹកដីអ៉ីតាលីបន្តទៀត។
គួរឱ្យដឹងថា Franck Ribery បានសម្រេចចាកចេញពី FC Bayern Munich ជាកន្លែងដែលខ្លួនជោគជ័យបំផុតនៅក្នុងអាជីពមកកាន់ Fiorentina ដោយមិនមានតម្លៃខ្លួនក្នុងឆ្នាំ២០១៩ ដោយក្នុងរយៈពេល២ឆ្នាំរូបគេចូលលេងបាន៥០លើកហើយស៊ុតបញ្ចូលទីបាន៥គ្រាប់ផងដែរ។