Pele អបអរ CR7 ក្រោយគេវ៉ាដាច់គ្រាប់បាល់សរុបផ្លូវការរបស់ខ្លួន
ស្ដេចបាល់ទាត់ប្រេស៊ីល លោក Pele បានថ្លែងសារអបអរសាទរ Cristiano Ronaldo បន្ទាប់ពីតារាឆ្នើមព័រទុយហ្គាល់រូបនេះរកបានហ៊ែតទ្រីកសម្រាប់ Juventus ក្នុងជំនួបឈ្នះ Cagliari និងជាគ្រាប់បាល់ដែលវ៉ាដាច់ចំនួនសរុបផ្លូវការរបស់លោក។
ដូច្នេះ CR7 មាន៧៧០គ្រាប់ហើយ ច្រើនជាងលោក Pele ៣គ្រាប់។
លោក Pele និយាយថា លោកចូលចិត្តមើលការប្រកួតរបស់អតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid រូបនេះ ហើយលោកសូមអបអរចំពោះសមិទ្ធផលរបស់គេ។
របាយការណ៍ថា ខ្លះបញ្ជាក់ថា គ្រាប់បាល់របស់ Ronaldo នេះហើយជាចំនួនខ្ពស់ជាងគេលើលោក ប៉ុន្តែសហ័ន្ធបាល់ទាត់ឆេកថ្លែងថា អតីតខ្សែប្រយុទ្ធអូទ្រីសឆេក លោក Josef Bican ឯណោះទេដែលជាម្ចាស់កំណត់ត្រាច្រើនបំផុត គឺមាន៨២១គ្រាប់។
ដោយឡែក ទិន្នន័យពី Rec.Sport.Soccer Statistics Foundation បង្ហាញថា លោក Bican មាន៨០៥គ្រាប់ តែក្នុងចំណោមនោះ២៧គ្រាប់កើតឡើងក្នុងក្រុមបម្រុងរបស់ Rapid Vienna និងក្រុមស្ម័គ្រចិត្តប៉ុណ្ណោះ។ ប្រសិនបើដកគ្រាប់ទាំងនោះចេញ លោក Bican ដែលប្រកបអាជីពពីឆ្នាំ១៩៣១ដល់ឆ្នាំ១៩៥៥ មាន៧៥៩គ្រាប់ តិចជាង Pele និង Cristiano Ronaldo ទៅទៀត៕