
World Cup 2018៖ Morinho ហ៊ានទាយថាក្រុុមណាឡើងដល់វគ្គ ១៦ក្រុុមមុនគេ
ការប្រកួតបាល់ទាត់ពិភពលោក World Cup នឹងឈានចូលមកដល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ! ៣២ក្រុម នឹងបង្ហាញខ្លួនលើទីលាន នាកីឡដ្ឋាននានា ក្នុងប្រទេសរុស្ស៊ី។ អាចថាមានគូខ្លះ មានប្រិយមិត្តទន្ទឹងរង់ចាំច្រើន និងគូខ្លះទៀត ប្រហែលជាខ្សត់អ្នកគាំទ្របន្តិច ដោយសារមិនសូវមាន Superstars ល្បីៗនៅទីនោះ។ អ្នកស្នេហាវិស័យកីឡា ប្រហែលជាកំពុងរង់ចាំមើលការប្រកួតនេះខ្លាំងណាស់ហើយ និងជាពិសេសគឺពិតជាចង់ដឹងថា អ្នកណានឹងឆ្លងផុតវគ្គ ការប្រកួតជម្រុះក្នុងពូលមុនគេ?
ស្របពេលជាមួយអារម្មណ៍រង់ចាំនេះ អ្នកចាត់ការទូទៅក្រុមបីសាចក្រហម Manchester United គឺលោក Jose Morinho ដែលគេល្បីពូកែខាងមើលទម្រង់បាល់ ហើយក៏ធ្លាប់ជាប់ជាគ្រូបង្វឹកល្អម្នាក់ផងនោះ ហ៊ានចេញមុនមកទស្សន៍ទាយថា តើក្រុមណានឹងស្ថិតនៅកំពូលតារាងតាមពូលនីមួយៗ ហើយក្រុមប្រទេសណាតាមពីក្រោយ និងតើក្រុមណាខ្លះ នឹងត្រូវធ្លាក់ចេញពីការប្រកួតជម្រុះតាមពូល ហើយហាលអាវទៅផ្ទះមុនគេ។
យើងតាមដានការទស្សន៍ទាយរបស់លោក Morinho សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup 2018 នៅប្រទេសរុស្ស៊ី៖
Group A
Winners – Uruguay
Runners-up – Russia
Eliminated – Saudi Arabia & Egypt (ធ្លាក់ចេញ)
Group B
Winners – Spain
Runners-up – Portugal
Eliminated – Morocco & Iran (ធ្លាក់ចេញ)
Group C
Winners – France
Runners-up – Australia
Eliminated – Peru & Denmark (ធ្លាក់ចេញ)
Group D
Winners – Argentina
Runners-up – Nigeria
Eliminated – Iceland & Croatia (ធ្លាក់ចេញ)
Group E
Winners – Brazil
Runners-up – Switzerland
Eliminated – Serbia & Costa Rica (ធ្លាក់ចេញ)
Group F
Winners – Germany
Runners-up – Mexico
Eliminated – Sweden & South Korea (ធ្លាក់ចេញ)
Group G
Winners – England
Runners-up – Belgium
Eliminated – Tunisia & Panama (ធ្លាក់ចេញ)
Group H
Winners – Senegal
Runners-up – Poland
Eliminated – Colombia & Japan (ធ្លាក់ចេញ)
សម្រាប់វគ្គ ១៦ក្រុមចុងក្រោយ៖
Uruguay vs Portugal
France vs Nigeria
Brazil vs Mexico
England vs Poland
Spain vs Russia
Argentina vs Australia
Germany vs Switzerland
Senegal vs Belgium
ចុះសម្រាប់ប្រិយ MSR តើឯកភាពខ្លះៗជាមួយការទស្សន៍ទាយរបស់ Morinho ទេ? ឯកភាព ឬ មិនឯកភាព សូមកុំភ្លេចថា ការប្រកួតតែងមានឈ្នះ មានចាញ់ ហើយគ្រាប់បាល់មូល អ្វីៗអាចកើតឡើងគ្រប់ពេល។ ដូច្នេះ សូមកុំប្រថុយចំណាយអ្វីច្រើនលើសលប់សម្រាប់ការភ្នាល់នេះ។ សូមស្នេហាកីឡា ដើម្បីជាការកម្សាន្តអារម្មណ៍ ដោយពុំគួរធ្វើឲ្យមានវិប្បដិសារី ដោយសារកីឡានោះទេ។
ទស្សនាវីដេអូ៖
ប្រភព៖ Givemesport