ឥណ្ឌូនេស៊ីដាក់គោលដៅយកមេដាយមាសស៊ីហ្គេម២០២៣ឲ្យបាន៦០គ្រឿង
យោងតាមលោក Bola គណៈប្រតិភូកីឡាឥណ្ឌូណេស៊ីមានគោលបំណងឈ្នះមេដាយមាសចំនួន 60 នៅស៊ីហ្គេមឆ្នាំ 2023 ។ គោលដៅនេះត្រូវបានកំណត់បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា លោក Dito Ariotedjo បានបើកកិច្ចប្រជុំសម្របសម្រួលដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ 2023 ។
លោក Dito Ariotedjo បាននិយាយកាលពីថ្ងៃទី១៧ ខែមេសាថា “៖យើងចង់បន្តឈរនៅចំណាត់ថ្នាក់លេខ 3 ប៉ុន្តែ៏មានបំណងចង់ឈ្នះមេដាយមាសចំនួន 60។
កាលពីសប្តាហ៍មុន លោក Dito Ariotedjo បាននិយាយថា គោលដៅរបស់ក្រុម គឺដណ្តើមបានមេដាយមាសចំនួន 55 តែតែឥឡូវនេះ គោលដៅបានកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីបាននិយាយថា គោលដៅនៃការឈ្នះមេដាយមាសចំនួន៦០នៅតែតិចជាងចំនួនដែលពួកគេសម្រេចបាននៅក្នុងការប្រកួតក្នុងតំបន់កាលពីឆ្នាំមុន។
ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម គណៈប្រតិភូកីឡាឥណ្ឌូណេស៊ីបានជាប់ចំណាត់ថ្នាក់លេខ៣ សរុបមេដាយមាស៦៩ មេដាយប្រាក់៩១ និងមេដាយសំរឹទ្ធ៨១៕