ក្លិប ព្រៃវែង បង្កើតពានមួយមុនឡើងមកលេងលីគកំពូល
ដើម្បីត្រៀមខ្លួនការប្រកួតពានរង្វាន់លីគកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មី ២០២១ ដែលនឹងចាប់ផ្តើមក្នុងខែ មិនា ឆ្នាំ ២០២១ ក្លិបបាល់ទាត់ខេត្ត ព្រៃវែង បានរៀបចំការប្រកួតពានរង្វាន់មួយមានឈ្មោះថា
” PREYVENG PRE-SEASON CUP 2021 ” ដែលនឹងប្រព្រឹត្តឡើងនៅកីឡដ្ឋាន ខេត្តព្រៃវែង ចាប់ពីថ្ងៃទី ១៨ ដល់ ២០ ខែកុម្ភៈឆ្នាំ ២០២១ ខាងមុខនេះ។
ក្រុមដែលចូលរួមពានរង្វាន់ខាងលើនេះរួមមាន ខេត្តព្រៃវែង ជាម្ចាស់ផ្ទះ , ក្លិប គិរីវង់សុខសែនជ័យ , ក្លិប វិសាខា និងក្លិប អគ្គិសនីកម្ពុជា ទាំងបួនក្លិបនេះសុទ្ធតែជាសមាជិកក្នុងលីគកំពូលបាល់ទាត់កម្ពុជានារដូវកាលថ្មី ។
ការបង្កើតពានរង្វាន់មុនបើករដូវកាលនេះ គឺដើម្បីត្រៀមខ្លួនលេងនៅលីគកំពូលជាលើកដំបូងរបស់ ព្រៃវែង បន្ទាប់ពីក្លាយជាជើងឯកលីគលំដាប់ទី២ ហើយជាពិសេសដើម្បីមើលពីសមត្ថភាពក្នុងក្រុមអោយកាន់តែល្អ បន្ទាប់ពីបាននាំចូលកីឡាករបន្ថែមរហូតដល់ទៅ៧នាក់ ដែលមានកីឡាករខ្មែរ៦នាក់និងបរទេសម្នាក់ ៕