ខ្សែប្រយុទ្ធ Romelu Lukaku ហោះទៅអង់គ្លេសដើម្បីចុះកុងត្រាជាមួយ Chelsea
ខ្សែប្រយុទ្ធ Romelu Lukaku ត្រូវបានគេប្រទះឃើញកំពុងរៀបចេញដំណើរហោះទៅអង់គ្លេសដើម្បីចុះកុងត្រាជាមួយ Chelsea ក្នុងតម្លៃខ្លួន១១៥លានអឺរ៉ូ។
ជាក់ស្តែង Inter Milan បានបដិសេធសំណើររបស់ក្រុមតោខៀវចំនួន២លើកមកហើយសម្រាប់កីឡាករសញ្ជាតិប៊ែលហ្ស៊ិក ប៉ុន្តែដោយសារតែបញ្ហាហិរញ្ញវត្ថុទើបធ្វើឱ្យក្លឹបសម្រេចទទួលយកសំណើរលើកទី៣តែម្តង។
កីឡាករវ័យ២៨ឆ្នាំខាងលើគឺជាចំណែកមួយដ៏ធំដែលបានជួយឱ្យក្រុមពស់ខៀវក្លាយជាជើងឯកក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុនដែលជាលើកដំបូងរបស់ក្លឹបក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
គួររំលឹកថា Anderlecht រូបនេះធ្លាប់បានផ្លាស់មកកាន់ទឹកដី Stamford Bridge ម្តងរួចមកហើយកាលពីឆ្នាំ២០១១ក្នុងវ័យ១៨ឆ្នាំ ប៉ុន្តែបានចូលលេងត្រឹមតែ១០ប្រកួតប៉ុណ្ណោះហើយត្រូវបានដាក់ក្លឹបផ្សេងៗខ្ចីជើងជាបន្តបន្ទាប់។