Son បង្ហាញអារម្មណ៍មិនសប្បាយពេលប្ដូរចេញក្នុងជំនួបឈ្នះ Arsenal
Heung Min-son បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេពេលត្រូវបានប្ដូរចេញក្នុងនាទី៧២ ក្នុងការប្រកួត Premier League ដែល Tottenham Hotspur ឈ្នះ Arsenal ៣ទល់នឹង០។
ពេលនោះអ្នកចាត់ការ Antonio Conte បានប្ដូរ Son ចេញជំនួសដោយ Steven Bergwijn។ ក្រោយរកបានមួយគ្រាប់ និងជាគ្រាប់ទី៣ក្នុងនាទី៤៧ គេចង់បន្តលេង ដើម្បីរកគ្រាប់បាល់បន្ថែមទៀត ជាពិសេសតាម Mohamad Salah។ បច្ចុប្បន្នគេរកបាន២១គ្រាប់ តាមពីក្រោយ Salah ១គ្រាប់។។
កីឡាករកូរ៉េខាងត្បូងរូបនេះបញ្ជាក់ “៖ ពិតហើយ ខ្ញុំចង់បន្តលេងទៀត តែនេះជាសំណើរបស់គ្រូ ដែលខ្ញុំត្រូវតែទទួលយក។”
ជ័យជម្នះនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា មានន័យថា Tottenham មាន៦៥ពិន្ទុ តាមពីក្រោយ Arsenal មួយពិន្ទុ ខណៈការប្រកួតនៅសល់២លើកទៀត៕