
Bayern ឈ្នះជុំទី១ German Cup តែត្រូវអ្នកគាំទ្រគប់គ្រាប់តិន្នីសចូលទីលាន
អ្នកគាំទ្រក្រុម Bayern Munich បានគប់កូនបាល់ទៅលើទីលាន ក្នុងការតវាអំឡុងពេលការប្រកួតដណ្តើមពាន German Cup ជុំទីមួយឈ្នះក្រុមមកពីលីគ៣ Preussen Muenster ០ទល់នឹង៤។
Bayern ដែលជាម្ចាស់ពាន៣សម័យកាលបានសម្រាកកីឡាករសំខាន់ៗជាច្រើននាក់ រួមទាំង Harry Kane។
ការប្រកួតត្រូវបានពន្យារពេលជិតមួយខែបន្ទាប់ពីពាន German Super Cup ត្រូវបានគេគ្រោងធ្វើនៅថ្ងៃដដែលក្នុងខែសីហា។
អ្នកគាំទ្រ Bayern បានតវ៉ាចំពោះការសម្រេចចិត្តនោះអំឡុងពេលលេង ដែលបណ្ដាលឱ្យមានការពន្យារពេលខ្លី។
គ្រាប់បាល់តិន្នីសរាប់រយត្រូវបានបោះទៅលើទីលានអំឡុងវគ្គទីមួយ ហើយការលេងត្រូវបានបញ្ឈប់ដើម្បីសម្អាតចេញវិញ៕