ក្រុមប៉ូលិសនិងឧស្សាហ៍ចុះទៅសួរសុខទុក្ខក្រុមកីឡាករដល់ផ្ទះ បន្ទាប់ពីត្រឡប់មកពីការប្រកួតក្នុងក្របខ័ណ្ឌ Champions League និង Europa League
យោងទៅតាមសេចក្តីរាយការណ៍បានអោយដឹងថាកីឡាករក្នុងក្របខ័ណ្ឌ Premier League និងឧស្សាហ៍ជួបក្រុមប៉ូលិសទៅសួរសុខទុក្ខដល់ផ្ទះរបស់ពួកគេ បន្ទាប់ពីក្រុមកីឡាករទាំងអស់នោះបានវិលត្រឡប់មកកាន់ទឹកដីវិញក្រោយពីប្រកួតក្នុងទ្វីបអឺរ៉ុប ខណៈដែលមានការសង្ស័យថាអាចនិងមានអ្នកល្មើសច្បាប់ប្រឆាំង Covid-19 ។
ក្រុមបុគ្គលិកនិងកីឡាករដែលធ្វើដំណើរទៅចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Champions League និង Europa League តម្រូវឱ្យផ្តាច់ខ្លួនរយៈពេល ៥ ថ្ងៃដោយក្រុមមន្រ្តីបាននិយាយថា នឹងធ្វើការត្រួតពិនិត្យទៅដល់កន្លែងស្នាក់នៅរបស់ពួកគេ ដើម្បីធានាថារាល់កីឡាករនិងមិនបានចាកចេញពីផ្ទះរបស់ពួកគេដើម្បីទៅធ្វើការហ្វឹកហាត់និងលេងឲ្យក្រុម។
ប្រភពពីក្លិបមួយបានប្រាប់កាសែត The Sun ថា“ អាជ្ញាធរច្បាស់ជាមានព័ត៌មានលំអិតទាំងអស់អំពីអ្នកដែលបានធ្វើដំណើរចេញទៅប្រកួតនៅក្រៅតំបន់ ហើយតម្រូវឲ្យបណ្តាលក្លឹបទាំងនោះបំពេញឯកសារពេញលេញផងដែរ។ បើពុំនោះទេ ពួកគេនិងមានបញ្ហាធំប្រសិនបើកីឡាករទាំងនោះរំលោភបំពានលើច្បាប់ផ្តាច់ខ្លួន។ ជាមួយគ្នានោះ ក្រុម Manchester City, Liverpool, Chelsea, Manchester United និង Arsenal ដែលសុទ្ធតែឆ្លងទៅវគ្គ ១/៤ នៃការប្រកួតពានរង្វាន់អឺរ៉ុប ហើយកីឡាកររបស់ក្លិបទាំងអស់នោះ គឺត្រូវតែគោរពតាមច្បាប់របស់ក្រសួងសុខាភិបាលប្រទេសអង់គ្លេស។
ដោយឡែក បើយោងតាមរបាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះមិនមានការរំលោភបំពានណាមួយត្រូវបានរកឃើញនោះទេ បន្ទាប់ពីធ្លាប់មានហេតុការណ៍ជាច្រើន ដែលធ្លាប់កើតមានឡើងពាក់ព័ន្ធនឹងកីឡាករកាលពីឆ្នាំមុន ពីបទល្មើសនិងច្បាស់ការពារ Covid-19 របស់ប្រទេសអង់គ្លេស៕