លោក ពៅ សុខចាន់ ដែលជាគ្រូបង្ហាត់ក្បាច់គុនយុទ្ធគុនខម បានស្លាប់ដោយសារក្រឡាប់រថយន្តនៅជើងភ្នំខេត្តព្រះវិហារ
លោក ពៅ សុខចាន់ ដែលជាគ្រូបង្ហាត់ក្បាច់គុនយុទ្ធគុនខម ប្រចាំសហពន្ធ័យុទ្ធក្រមខមកម្ពុជា និងជាគ្រូបង្ហាត់ប៉ូលីសព្រំដែន បានស្លាប់ដោយសារក្រឡាប់រថយន្តនៅជើងភ្នំខេត្តព្រះវិហារ នៅពេលដែលលោកបានត្រឡប់មកពីបង្ហាត់ក្បាច់គុនដល់បូលីសព្រំដែន។ដំណឹងនេះបានធ្វើឱ្យសិស្សច្បង និងសិស្សប្អូនរួមអាជីព ក៏ដូចជាកូនសិស្ស ព្រមទាំងបងប្អូនជិតឆ្ងាយដែលស្គាល់លោក មានការក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ព្រោះនេះគឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូប ដោយសារលោកគឺជាបុគ្គលម្នាក់ បានសាបព្រោះនូវក្បាច់គុនខ្មែរ ដល់យុវវជនជំនាន់ក្រោយជាច្រើននាក់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើតាមលោក នរៈ តខ្លា ដែលត្រូវជាសិស្សច្បងធំ របស់លោក ពៅ សុខចាន់ បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា លោក ពៅ សុខចាន់ បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ក្រឡាប់រថ្តយន្ត ខណៈដែលលោក និងក្រុមការងារពីរនាក់ផ្សេងទៀត ជិះរយន្តតាមជើងភ្នំនៃខេត្តព្រះវិហារ ត្រឡប់មកពីបង្ហាត់ក្បាច់គុន ដល់ប៉ូលីសព្រំដែនវិញ នៅវេលាម៉ោង ប្រមាណជាង ៥ល្ងាច កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩។ លោក នរៈ តខ្លា ថា ក្នុងហេតុការណ៍ក្រឡាបរថយន្តនេះ គឺលោក ពៅ សុខចាន់ ផ្ទាល់ជាអ្នកបើករថយន្ត និងអ្នករួមការងារពីរនាក់ផ្សេងទៀត ជាអ្នករួមដំណើរ ហើយមូលហេតុ គឺដោយសារជិះតាមជើងភ្នំជ្រុលចង្កូត ក៏បណ្តាលឱ្យរថយន្តក្រឡប់តែម្តង ធ្វើឱ្យអ្នករួមដំណើរពីរនាក់ រងរបួសស្រាល តែអកុសលអីតែលោក ពៅ សុខចាន់ រងរបួសធ្ងន់ រហូតបាត់បង់ជីវិត ពេលបញ្ចូនមកសង្គ្រោះនៅមន្ទីពេទ្យ៕