
នាយករដ្ឋមន្ត្រីថ្មីជប៉ុនប្ដេជ្ញាបន្តគម្រោងអូឡាំពិក២០២១ទោះមានការព្រួយបារម្ភពីកូវីដ១៩
នាយករដ្ឋមន្រ្តីថ្មីជប៉ុន លោក Yoshihide Suga បានលើកឡើងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ថា នឹងបន្តគម្រោងជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកដែលត្រូវបានពន្យារទៅឆ្នាំ២០២១ ទោះបីជាមានការរីករាលដាលជំងឺឆ្លងកូវីដ១៩។
នៅក្នុងសុន្ទរកថាអន្តរជាតិដំបូង ចាប់តាំងពីចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលក្រុងតូក្យូកាលពីសប្តាហ៍មុនលោក Suga បាននិយាយថា“៖ នៅរដូវក្តៅឆ្នាំក្រោយ ប្រទេសជប៉ុនបានប្តេជ្ញាធ្វើជាម្ចាស់ផ្ទះអូឡាំពិក និងប៉ារ៉ាឡាំពិកដើម្បីជាភស្តុតាងបង្ហាញថាមនុស្សជាតិបានយកឈ្នះលើរោគរាតត្បាត។”
អ្នកស្នងតំណែងពីលោក Tsinzo Abe រូបនេះបានបន្ថែមនៅក្នុងសារវីដេអូថា “៖ ខ្ញុំនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្វាគមន៍ទៅកាន់ព្រឹត្តិការណ៍កីឡាដែលមានសុវត្ថិភាព។”
ការរាលដាលកូវីដ១៩ជុំវិញពិភពលោកបានបង្ខំឲ្យមានការសម្រេចចិត្តជាប្រវត្តិសាស្ត្រដើម្បីពន្យាពេលការប្រកួតអូឡាំពិកនៅឆ្នាំ២០២០។ ប៉ុន្តែជាមួយនឹងការបន្តរីករាលដាលពាសពេញពិភពលោក មានសំណួរជាច្រើនកំពុងបន្តថាតើព្រឹត្តិការណ៍នេះអាចនឹងកើតឡើងនៅឆ្នាំក្រោយដែរឬទេ។
ការស្ទង់មតិនៅរដូវក្តៅរកឃើញថាមានជនជាតិជប៉ុនម្នាក់ក្នុងចំណោម ៤ នាក់ចង់ឃើញព្រឹត្តិការណ៍ទាំងនោះកើតឡើងហើយភាគច្រើនគាំទ្រទាំងការពន្យារពេលឬលុបចោលទាំងស្រុង។
អ្នករៀបចំ និងមន្ត្រីកំពុងពិភាក្សាបញ្ជីវែង និងស្មុគស្មាញនៃវិធានការប្រឆាំងនឹងមេរោគឆ្លងដែលអាចកើតមាន ហើយពួកគេសង្ឃឹមថានឹងបន្តគម្រោងដំណើររៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះបាន ទោះបីមិនទាន់មានវ៉ាក់សាំងក៏ដោយ។ ទាំងនេះត្រូវបានគេរំពឹងថានឹងរួមបញ្ចូលទាំងការធ្វើតេស្តយ៉ាងតឹងរឹង និងម្តងហើយម្តងទៀតលើអត្តពលិក និងការចាក់វ៉ាក់សាំង ប្រសិនបើមាននៅពេលនោះ។
ការពន្យារពេលនេះក៏បានបង្កើតឲ្យមានការឈឺក្បាលខាងការដឹកនាំ និងចំណាយផ្សេងៗ។
អ្នករៀបចំកម្មវិធីកំពុងប្រមូលផ្ដុំនូវវិធានការសន្សំសំចៃចំណាយរួមទាំងការធ្វើឲ្យយមានសក្តានុពលក្នុងបើក និងបិទ។
លោក John Coates អនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយកាលពីថ្ងៃសុក្រថា “រឿងនេះត្រូវតែកើតឡើង”។ ប៉ុន្តែអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានព្រមានថា ព្រឹត្តិការណ៍អន្តរជាតិដ៏ធំអាចនឹងពិបាកកើតឡើង បើជំងឺរាតត្បាតមិនស្ថិតក្រោមការគ្រប់គ្រងត្រឹមត្រូវនៅរដូវក្តៅខាងមុខ៕