
Zidane រកបានជ័យជម្នះទី១០០នៅ La Liga ក្នុងនាមគ្រូ Real
ជ័យជម្នះ២ទល់នឹង៣នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា លើ Real Betis គឺជាលើកទី១០០នៅ La Liga របស់លោក Zinedine Zidane ក្នុងនាមជាអ្នកចាត់ការ Real Madrid។
បុរសជនជាតិបារាំងបានដឹកនាំក្រុមអធិរាជសក្នុងការប្រកួត La Ligaបាន១៤៧ដងដោយសរុប៥៥ប្រកួតនៅក្នុងផ្ទះ និង៤៥លើកនៅក្រៅដី។
ក្នុងចំណោមនោះ លោករកបាន៣៤២គ្រាប់ និងរបូត១៤២គ្រាប់។ មានតែលោក Miguel Munoz ឈ្នះច្រើនប្រកួតនៅ LaLiga កាលនៅដឹកនាំ Real Madrid ច្រើនជាង Zidane ដោយរកបានជ័យជម្នះ២៥៧ប្រកួត។
ក្នុងចំណោមការដឹកនាំ Real Madrid ពីរដង លោក Zinedine Zidane ឈ្នះជើងឯក LaLiga នៅរដូវកាល២០១៦/១៧ និង ២០១៩/ ២០។
គួរដឹងដែរថា លោក Zidane ដឹកនាំ Real Madrid ដំបូងពីខែមករា ឆ្នាំ២០១៦ ដល់ខែឧសភា ឆ្នាំ២០១៨ ដែលក្នុងនោះលោកនាំក្រុមឈ្នះជើងឯក UEFA Champions League ៣ដងជាប៉គ្នានៅឆ្នាំ២០១៦,២០១៧ និង២០១៨ មុនវិលមកចូលក្រុមជាថ្មីនៅខែមីនា ឆ្នាំ២០១៩៕