ឥណ្ឌូនេស៊ីជាប្រទេសទី៣ក្នុងតំបន់អាស៊ានដែលឈ្នះមេដាយមាសអូឡាំពិក ២០២០ នៅប្រទេសជប៉ុន
បន្ទាប់ពីកីឡាការិនីថៃ Panipak Wongpattanakit ឈ្នះមេដាយក្នុងការប្រកួតតេក្វាន់ដូទម្ងន់ក្រោម៤៩គីឡូក្រាម ដែលជាប្រទេសអាស៊ានទី១។ ក្រោយមកកីឡាការិនីលើកទម្ងន់ Hidilyn Diaz របស់ ហ្វីលីពីន គឺជាប្រទេសទី២ក្នុងតំបន់អាស៊ានដែលឈ្នះមេដាយមាសក្នុងប្រភេទក្រោមទម្ងន់៥៥គីឡូក្រាមនៅថ្ងៃចន្ទ ទី២៦ ខែកក្កដាកន្លងទៅ។
ដោយឡែកនៅថ្ងៃនេះ 3/8/21 ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសក្នុងតំបន់អាស៊ានទី៣ ដែលឈ្នះមេដាយមាសជាលើកដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិកនៅជប៉ុន 2020 លើវិញ្ញាសារវាយសីជាគូផ្នែកនារី។ កីឡាការិនីទាំង២មានឈ្មោះថា Greysia Polii និង Apriyani Rahayu។ ដោយប្រកួតឈ្នះកីឡាការិនីចិន Qing Chen Chen និង Yi Fan Jia ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយ ពិន្ទុ 21-19, 21-15៕