
UEFA ពិន័យ Man UTD ១ម៉ឺនអឺរ៉ូរឿងអ្នកគាំទ្របង្កបញ្ហាពេលប៉ះ AT Madrid
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប បានពិន័យ Manchester United ជាទឹកប្រាក់១ម៉ឺនដុល្លារអាមេរិក ដោយសារតែមិនអាចគ្រប់គ្រងសកម្មភាពអ្នកគាំទ្រខ្លួន ពាក់ព័ន្ធនឹងការគប់វត្ថុ ដូចជាបទឹកសុទ្ធជាដើមទៅលើភាគី Atletico Madrid។
ហេតុការណ៍ខាងលើកើតឡើងក្នុងជើងទី២ពេលក្រុមទាំង២ប៉ះគ្នាក្នុងជំនួប UEFA Champions League វគ្គ១៦ក្រុម។ ពេលនោះលោក Simeone បានរត់ចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ភ្លាមៗ ដោយមានអ្នកគាំទ្រ Man UTD យកសម្បកដបតាមគប់ ក្រោយចប់ការប្រកួតដែលក្រុមលោកឡើងដល់វគ្គ៨ក្រុម។
គ្រូបង្គោល Atletico Madrid ថ្លែងថា ការដែលលោករត់ចូលក្នុងភ្លាមៗនោះ ដើម្បីអបអរជ័យជម្នះក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ លោកថា ពេលលោករត់ចូលបន្ទប់នោះ លោកមិនបានដឹងថា មានអ្នកដេញគប់ទេ៕