កាំភ្លើងធំ Arsenal និងធ្វើការបង្ហាញសមាជិកថ្មីរបស់ខ្លួន Nicolas Pepe នាពេលឆាប់ៗខាងមុខនេះ
(BC-99)
Nicolas Pepe នឹងមកដល់ប្រទេសអង់គ្លេសនៅថ្ងៃនេះនិងឆ្លងកាត់ការពិនិត្យសុខភាពមុនពេលក្លាយជាកីឡាករចំណូលថ្មីរបស់កាំភ្លើងធំ Arsenal ក្នុងតម្លៃ ៧២ លានផោន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយសារថវិកានៃការផ្ទេរមានកម្រិតក៏ទើបធ្វើអោយក្រុមរបស់លោក Unai Emery បង់ប្រាក់រំលស់ឱ្យ Lille ជាដំណាក់កាលក្នុងរយៈពេល ៥ ឆ្នាំ។ ដើម្បីពង្រឹងខ្លួនអោយរឹងមាំក្នុងក្របខ័ណ្ឌ Champions League Arsenal ក៏បានដេញថ្លៃ ៤០ លានផោនសម្រាប់កីឡាករ Wilfried Zaha ផងដែរក៏ប៉ុន្តែត្រូវបាន Crystal Palace បដិសេធ។
Nicolas Pepe ជាកីឡាករមួយរូបក្នុងចំណោមកីឡាករផ្សេងទៀតដែលមានដូចជា Emile Smith Rowe, Reiss Nelson និង Bukayo Saka ដែលលោក Emery ប្រាថ្នាចង់បាននៅរដូវកាលថ្មីនេះ ហើយពេលនេះលោកបានសម្រេចនូវសេចក្តីចង់បានរបស់ខ្លួនហើយបើទោះជាមិនបានកីឡាករទាំងអស់ដែលគាត់ពេញចិត្តក៏ដោយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Pepe បានឈប់សម្រាកវិស្សមកាលនៅអាមេរិកបន្ទាប់ពីបានជួយក្រុមឃម្រើសជាតិរបស់ខ្លួននៅ Africa Cup of Nations ដែលទើបតែចប់នៅចុងខែមុន គេនឹងធ្វើដំណើរមកដល់មូលដ្ឋានហ្វឹកហាត់របស់ Arsenal នៅ Colney នៅរសៀលនេះដើម្បីបំពេញបែបបទនៃការផ្លាស់ប្តូរក្រុម។