គ្រូជម្រើសជាតិបារាំង តែមានទំនុកចិត្តថា Paul Pogba នឹងអាចចូលរួម FIFA World Cup
គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបារាំង លោក Didier Deschamps នៅតែមានទំនុកចិត្តថា Paul Pogba នឹងអាចចូលរួមព្រឹត្តិការណ៍ FIFA World Cup បាន ទោះបីជាគេបានខកខានចូលរួមការប្រកួតនៅដើមរដូវកាលនេះ ដោយសារបញ្ហារបួស។
លោក Deschamps បានថ្លែងប្រាប់ Le Parisien អំពីកីឡាករពីររូបនេះថា៖ “យើងកំពុងនិយាយពីកីឡាករដែលមានការទាមទារខ្ពស់ កីឡាករពីររូបដែលមានបទពិសោធច្រើន ជាអ្នកដឹកនាំ”។
មានការរាយការណ៍កាលពីថ្មីៗនេះថា ការវះកាត់របួស អាចធ្វើឱ្យខ្សែបម្រើរូបនេះ ខកឱកាសក្នុងការចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសកាតារ ប៉ុន្ដែគេបានប្រើវិធីព្យាបាលផ្សេង ដើម្បីរំពឹងថាអាចឆាប់ត្រលប់មកទីលានវិញ។
អត្ថបទ៖ F11