
គ្រូបែលហ្ស៊ិកលាឈប់ពីតំណែង
លោក Roberto Martinez បានលាឈប់ពីតំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក ក្រោយមិនអាចនាំក្រុមនេះឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2022។
បុរសវ័យ៤៩ឆ្នាំត្រូវបានតែងតាំងក្នុងឆ្នាំ២០១៦ ហើយកិច្ចសន្យារបស់លោកក៏នឹងត្រូវអស់សុពលភាពក្រោយចប់ World Cup ដែរ។
បែលហ្ស៊ិកដែលបានលេខ៣ World Cup 2018 បានចូលរួមព្រឹត្តិការណ៍ដ៏ធំនេះក្នុងនាមជាក្រុមលេខ២ពិភពលោក។
ក្រុមរហស្សនាមបិសាចក្រហមបានបញ្ចប់លេខ៣ពូល F ដោយមាន៤ពិន្ទុ ចាញ់ក្រុមលេខ២ក្រូអាត១ពិន្ទុ៕