
Phil Foden ផ្ញើសារសូមអភ័យទោសរឿងនាំនារីឡើងសណ្ឋាគារ
ខ្សែបម្រើ Phil Foden បានសូមទោសដល់សាធារណជន បន្ទាប់ពីបានចូលរួមជាមួយ Mason Greenwood ក្នុងការនាំនារីពីរនាក់ចូលសណ្ឋាគារក្រុមអង់គ្លេសស្នាក់នៅ ខណៈពួកគេកំពុងប្រមូលផ្តុំគ្នាត្រៀម UEFA Nations League ។
សមាជិកក្លិប Manchester City បានផ្ញើលិខិតដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា“៖ ខ្ញុំចង់ផ្ញើការសូមទោសដោយស្មោះរបស់ខ្ញុំ បន្ទាប់ពីហេតុការណ៍ទាក់ទងទៅនឹងសកម្មភាពរបស់ខ្ញុំនៅអ៊ីស្លង់។ ខ្ញុំសូមទោសគ្រូបង្វឹក Gareth Southgate, មិត្តរួមក្រុមរបស់ខ្ញុំនៅក្នុងប្រទេសអង់គ្លេស និងក្រុមការពារ, មិត្តភក្ដិ ព្រមទាំងក្រុមគ្រួសារ។”
នៅល្ងាចថ្ងៃទី ៧ ខែកញ្ញា Daily Mail បានរាយការណ៍ថា Mason Greenwood (Man Utd) និង Phil Foden (Man City) ត្រូវបានគេរកឃើញថាបាននាំនារីពីរនាក់ចូលសណ្ឋាគារដែលអង់គ្លេសឈរជើងនៅអ៊ីស្លង់ពីរបីថ្ងៃមុន។ ។ សកម្មភាពនេះរំលោភលើច្បាប់សុវត្ថិភាពដែលកំណត់ដោយសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ។
រឿងរ៉ាវនេះបានរីករាលដាលបន្ទាប់ពីនារីទាំងពីរនាក់បានបង្ហោះរូបថតពេលចូលទៅសណ្ឋាគារដែលអង់គ្លេសស្នាក់នៅ។
លោក Gareth Southgate ក៏បានសម្រេចចិត្តបញ្ជូនកីឡាករទាំងពីរខាងលើទៅប្រទេសកំណើតវិញដែរ ក្រោយករណីខាងលើ៕