កីឡាករខ្មែរ២រូបជាប់ជា Top Scorer សប្តាហ៍ទី១ លីគកំពូលកម្ពុជា
កីឡាករខ្មែរចំនួន ២ នាក់ និងកីឡាករបរទេស ៣ នាក់ ជាប់ក្នុងបញ្ជី អ្នករកគ្រាប់បាល់បានច្រើនជាងគេ (Top Scorer) ក្នុងការប្រកួតពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជា សប្តាហ៍ទី១ ។
កីឡាករទាំងពីរមានខ្សែបម្រើក្លិប ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន រកបាន២គ្រាប់ ជួយអោយក្លិបរបស់ឈ្នះ សូលទីឡូអង្គរ ៧ ទល់ ១ ។ ចំណែក ព្រីង ចិត្រា ក៏រកបាន២គ្រាប់ ដែរ ក្នុងជំនួបក្លិប អាស៊ី អឺរ៉ុប របស់េគេចាញ់ គិរីវង់សុខសែនជ័យ ៤ ទល់ ២ ។
កីឡាករបរទេសចំនួន៣នាក់សុទ្ធតែរកបាន២គ្រាប់ ក្នុងនោះមាន Tardin របស់ គិរីវង់ និងកីឡាកររបស់ ភ្នំពេញក្រោន ២នាក់ មាន Matheu Silva និង Andrés Nieto ។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ទើបប្រកួតបាន១សប្តាហ៍ ខណ:ក្រុម ព្រះខ័នរាជស្វាយរៀង មិនទាន់បានប្រកួតនោះ ។ សម្រាប់សប្តាហ៍ទី២ មានការប្រកួតជាធម្មតា ដោយគូខ្លះត្រូវលើកពេលប្រកួត ។