កីឡាការិនីកូរ៉េខាងត្បូងម្នាក់ឈប់ទាត់បាល់ ព្រោះគេចោមរោមសម្រស់ពេក
កីឡាការិនី Kang Soo-jin បានប្រកាសចូលនិវត្តន៍នៅអាយុ ២៤ ឆ្នាំដោយសារគាត់មិនអាចទ្រាំទ្រនឹងសម្ពាធពីការចាប់អារម្មណ៍ខ្លាំងពីបណ្តាញសារព័ត៌មាន និងអ្នកគាំទ្រ។
កីឡាការិនីវ័យ២៤ឆ្នាំរូបនេះបានប្រកាសនៅលើទំព័រផ្ទាល់ខ្លួនកាលចុងសប្ដាហ៍កន្លងទៅថា “៖ ខ្ញុំចង់លេងបាល់ទាត់ជាធម្មតា ប៉ុន្តែភ្លាមៗនៅពេលដែលខ្ញុំឈានជើងចូលទីលាន ខ្ញុំទទួលបានការចាប់អារម្មណ៍ខ្លាំងពេកពីបណ្តាញសារព័ត៌មាន។ ខ្ញុំបានបញ្ចប់អាជីពបាល់ទាត់រយៈពេល ១៤ ឆ្នាំនៅទីនេះ ហើយបានចាប់ផ្តើមទំព័រថ្មីនៅក្នុងជីវិតរបស់ខ្ញុំ។”
ទន្ទឹមនឹងការប្រកាសចូលនិវត្តន៍ Kang Soo-jin បានចែករំលែកអនុស្សាវរីយ៍ដែលទាក់ទងនឹងបាល់ទាត់អំឡុងពេលសម្រាកដោយសារការវះកាត់របួសជើង។ នាងថា មិនសោកស្ដាយទេដែលបានដើរចូលកីឡាបាល់ទាត់។
Kang Soo-jin ក៏មានមោទកភាពចំពោះសមិទ្ធផលនាពេលកន្លងមកដូចជាការចូលរួមក្រុមយុវជនកូរ៉េ ឬជាមួយក្រុម Sejong Sports Toto ដោយទទួលបានជើងឯក៦ឆ្នាំជាប់គ្នា។ នាថា វាជាកិត្តិយស និងជាវេលាមិនអាចបំភ្លេចបាននៅក្នុងជីវិត។
Soo-jin បានចាប់ផ្តើមបាល់ទាត់នៅ Nohyeong-cho, ខេត្ត Jeju មុនពេលចូលសាកលវិទ្យាល័យកូរ៉េតាមរយៈនាយកដ្ឋានបាល់ទាត់។ នៅឆ្នាំ ២០២០ នាងបានចូលរួមប្រកួតជើងឯកនារីជាតិកូរ៉េក្នុងជាមួយក្រុម Sejong Sports Toto៕