ហេតុផលនេះហើយដែល Pique អាចនឹងពាក់អាវមានឈ្មោះ Shakira
Gerard Pique នឹងប្រឈមរឿងមួយ ប្រសិនបើអតីតភរិយា Shakira ឈានដល់កិច្ចព្រមព្រៀងជាមួយ Spotify ដែលជាដៃគូធំរបស់ Barcelona។ កិច្ចព្រមព្រៀងនោះគឺអាចនឹងមានឈ្មោះ Shakira លើអាវផ្នែកខាងមុខរបស់ Barca។
ដូចឃើញក្នុងការប្រកួតជាមួយ Real Madrid អ៊ីចឹងដែរ គឺផ្នែកខាងមុខរបស់អាវ Barcelona មានភ្ជាប់ឈ្មោះ OVO (October’s Very Own) ដែលជាស្លាកសញ្ញារបស់អ្នកចម្រៀងរ៉េ Drake។ ការបង្ហាញកាលណោះដើម្បីអបអរដែលតារារ៉េបកាណាដារូបនេះទទួលបានអ្នកស្ដាប់៥០ពាន់លាននាក់។
ដូចគ្នាអ៊ីចឹងដែរ Shakira គ្រោងនឹងបញ្ចេញបទចម្រៀងថ្មីមួយឈ្មោះថា Monotonia។ យោងតាមសារព័ត៌មាន the Sun តារាចម្រៀងជនជាតិកូឡុំប៊ីអាចនឹងចាប់ដៃគូជាមួយ Spotify ឆាប់ៗខាងមុខ។ ដូច្នេះបើកិច្ចព្រមព្រៀងឈានទៅសម្រេចនោះ Shakira មានសិទ្ធិដាក់ឈ្មោះរបស់នាងលើអាវ Barcelona៕