
Pep បំបែកកំណត់ត្រា Mourinho រកបានការឈ្នះ២៥០លើកឲ្យ Man City លឿនបំផុត
Pep Guardiola រកបានជ័យជម្នះ២៥០លើកក្នុងនាមអ្នកចាត់ការ Manchester City ក្រោយផ្ដួល Brighton & Hove Albion ៣ទល់នឹង០ ដែលបានរុញពួកគេទៅកំពូលតារាង Premier League វិញ។
បុរសជនជាតិអេស្ប៉ាញបានក្លាយជាគ្រូបង្វឹកនៅ Premier League ដែលរកបានជ័យជម្នះ២៥០លើក (គិតគ្រប់កម្មវិធី តែផ្ដោតលើគ្រូបង្វឹកនៅ Premier League) យ៉ាងលឿនបំផុត។ ម្ចាស់កំណត់ត្រាមុន គឺលោក Jose Mourinho តែបុរសជនជាតិព័រទុយហ្គាល់ ចាយអស់៣៩៦ប្រកួត ដោយបូកទាំងនៅ Chelsea និង Manchester United។
ដោយការប្រកួតនៅ Premier League សល់៦លើកទៀត ក្រុមមេឃខៀវ បាននាំមុខក្រុមលេខ២ Liverpool ១ពិន្ទុ។ ក្រុមលោក Pep ត្រូវប៉ះWatford, Leeds, Newcastle, West Ham, Wolves និង Aston Villa។
ចំណែក Liverpool ត្រូវជួប Everton, Newcastle, Tottenham, Aston Villa, Southampton និង Wolves៕