Haaland ត្រូវសម្រាកដល់ដាច់ឆ្នាំ២០២១ ដោយសាររបួសចង្កេះ
វាបានក្លាយជារឿងគួរឲ្យស្ដាយមួយសម្រាប់ខ្សែប្រយុទ្ធ Erling Haaland ដែលកំពុងឡើងជើងខ្លាំងផងនោះ បែរជាមានបញ្ហារបួសទៅវិញ។
បើតាមសារព័ត៌មាន Bild កីឡាករជម្រើសជាតិន័រវេស៍មានបញ្ហារបួសចង្កេះដែលត្រូវស្ថិតនៅក្រៅទីលានដល់ដាច់ឆ្នាំ២០២១។
បើតាមប្រភពស្និទ្ធនឹង Haaland បានឲ្យដឹងថា របួសនេះកើតឡើងអំឡុងការប្រកួតតទល់ Ajax នៅ UEFA Champions League កន្លងទៅ។ ដូច្នេះគេនឹងមិនអាចលេងតទល់ Ajax ក្នុងជើងទី២ ថ្ងៃទី០៤ ខែវិច្ឆិកា, Leipzig ថ្ងៃទី០៧ ខែវិច្ឆិកា និង Bayern Munich ថ្ងៃទី០៤ ខែធ្នូ។
គិតត្រឹមដើមរដូវកាលនេះ កីឡាករវ័យ២១ឆ្នាំរកបាន១៣គ្រាប់ហើយពីការប្រកួត១០លើកគ្រប់កម្មវិធី៕