
ខ្សែបម្រើ Samir Nasri កំពុងពិនិត្យសុខភាពត្រៀមផ្ទេរមកកាន់ក្រុមមួយនៅ Premier League
ខ្សែបម្រើ Samir Nasri កំពុងធ្វើតេស្ដពិនិត្យសុខភាពជាមួយ West Ham United មុនពេលធ្វើការស្នើសុំផ្លូវការផ្ទេរមកក្លឹបដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងមួយនេះ។
អតីតសមាជិក Marseille, Arsenal និង Manchester City ត្រូវបានអនុញ្ញាតឲ្យចាប់ផ្ដើមហ្វឹកហាត់នៅក្នុងខែនេះ បន្ទាប់ពីរួចផុតពីការពិន័យ១៨ខែពីបទប្រើសារធាតុហាមឃាត់។
ដោយឡែកតាមរបាយការណ៍នៅអង់គ្លេសបានចេញផ្សាយថា កីឡាករវ័យ៣១ឆ្នាំនឹងចូលរួមជាមួយ West Ham United ៦ខែដំបូងសិនហើយនឹងអាចពង្រីកបន្ថែមកុងត្រានៅពេលក្រោយទៀត។
គួរបញ្ជាក់ថា Samir Nasri នឹងវិលមកកាន់ទីលានវិញដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៩ ហើយអាចចាប់ដៃមួយគ្រូចាស់ Manuel Pellegrini ម្ដងទៀតដែលធ្លាប់រួមរស់ជាមួយគ្នានៅ Man City។