កីឡាករបរទេស៤រូបឈរកំពូលតារាង Top Scorers លីគកំពូលកម្ពុជា

កីឡាករបរទេស ៤រូបរបស់ក្លិប៤ផ្សេងគ្នាកំពុងឈរកំពូលតារាងក្នុងការទាត់បញ្ចូលទីបានច្រើនជាងគេ (TOP SCORERS) គិតត្រឹមសប្តាហ៍ទី៥ នៃការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មី ២០២១ នេះ ។
កីឡាករដែលឈរកំពូលតារាងគឺខ្សែប្រយុទ្ធជនជាតិអេស្ប៉ាញ Miguel Angel Juncomartinez ( Mika )របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដោយលេង៣ប្រកួតស៊ុតបាន៦គ្រាប់នឹងជួយក្រុមឈ្នះទាំង៣ប្រកួត ។ ខ្សែប្រយុទ្ធរបស់ក្លិប អាស៊ី អឺរ៉ុប Abee Ndjoo Hurbert ឈរនៅលេខ២ដោយរកបាន ៥គ្រាប់ ក្នុងការលេង ៣ប្រកួតអោយក្លិបរបស់គេ ។ កីឡាករប្រេស៊ីល Douglas Rosa Tardin លេងអោយក្លិប គិរីវង់សុខសែនជ័យ និង Private របស់ ព្រះខ័នរាជស្វាយរៀង រកបានម្នាក់៣គ្រាប់ដូចគ្នា ស្ថិតនៅលេខ៣និង៤ក្នុងតារាង ។ សម្រាប់កីឡាករខ្មែររកបានត្រឹមម្នាក់២គ្រាប់រួមមាន៖ អ៊ន ចាន់ប៉ូលីន , ព្រីង ចិត្រា , ណារ៉ុង កក្កដា , សុះ សូហាណា និង តាំង ពិសី ។
សូមបញ្ជាក់ថា ទោះបីការប្រកួតដំណើរការដល់សប្តាហ៍ទី៥ ប៉ុន្តែក្រុមមួយចំនួនក្នុងលីគកំពូលកម្ពុជាមិនទាន់បានប្រកួតពេញសប្តាហ៍នោះទេ ដោយក្រុមខ្លះលេងបាន៤ប្រកួត ហើយក្រុមខ្លះលេងបាន ៣ រឺ ២ ប្រកួតតែប៉ុណ្ណោះ ដោយសារការផ្លាស់ប្តូរពេលវេលាប្រកួត បន្ទាប់ពីមានបញ្ហាកូវីដ១៩ ៕
