
ជំនួបជុំទី៤ ជើងទី១រវាងព្រះខ័នរាជស្វាយរៀង និងបឹងកេតត្រូវប្ដូរទឹកដី
ការប្រកួតក្របខណ្ឌកំពូលកម្ពុជារវាងព្រះខ័នរាជស្វាយរៀង និងបឹងកេត សម្រាប់ជើងទី១ ជុំទី៤ នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ត្រូវប្ដូរពីកីឡដ្ឋានខេត្តស្វាយរៀងទៅខេមបូឌាអ៊ែរវ៉េវិញ។
ការផ្លាស់ប្ដូរនេះដោយសារតែខេត្តស្វាយរៀងប្រារព្ធពិធីបុណ្យអុំទូកចុងសប្ដាហ៍ ដូច្នេះនាំឲ្យខ្វះកន្លែងស្នាក់នៅទាំងកីឡាករព្រះខ័នរាជស្វាយរៀង និងបឹងកេត។
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានពន្យល់បែបនេះ “៖ ក្លិប សូម ពន្យល់ ពី មូលហេតុ នៅ ពី ក្រោយ ការ ផ្លាស់ ប្តូរ ទីលាន ប្រកួត ចុង សប្តាហ៍ នេះ ជាមួយ ក្លិបបឹងកេត។ ដោយសារគូប្រកួតរបស់យើងត្រូវមានការហ្វឹកហាត់ផ្លូវការនៅកីឡដ្ឋានមួយថ្ងៃមុនការប្រកួត ដែលតម្រូវឱ្យពួកគេស្នាក់នៅមួយយប់ផងដែរ តែដោយសារពិធីបុណ្យអុំទូកទើបមិនអាចឱ្យពួកគេរៀបចំការស្នាក់នៅបាន។ បន្ទាប់ពីមានការពិភាក្សាគ្នារវាងក្លិបទាំងពីរ និងការយល់ព្រមពី Cambodian Premier League នោះ ពួកយើងក៏មានការយល់ព្រមផ្លាស់ប្តូរទីលានប្រកួតទៅកីឡដ្ឋាន Cambodia Airways។
យើងដឹងថាការផ្លាស់ប្តូរទីកន្លែងអាចនឹងធ្វើឱ្យអ្នកគាំទ្រមួយចំនួនខកខានការប្រកួតនៅចុងសប្តាហ៍នេះ ប៉ុន្តែក្នុងនាមជាក្លិបបាល់ទាត់ យើងមានអារម្មណ៍ថាវាមានសារៈសំខាន់ក្នុងការធ្វើជាគំរូឈានមុខគេក្នុងការផ្តល់ការលេងដោយយុត្តិធម៌ និងស្មើរភាពគ្នាក្នុងកីឡាមួយនេះ។
សូមជូនពរបងប្អូនទាំងអស់ដែលចូលរួមពិធីបុណ្យអុំទូកនៅខេត្តស្វាយរៀង ប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ ហើយយើងនឹងជួបអ្នកម្តងទៀតនៅការប្រកួតបន្ទាប់ក្នុងដីរបស់ពួកយើង។”