Lille ព្រមលក់ Boubakary Soumare ភ្លាមបើក្លិបណាអោយលុយដល់!
(BC-99)
Lille ត្រៀមអោយកីឡាករ Boubakary Soumare របស់ខ្លួនធ្វើការចាកចេញប្រសិនបើក្លិបណាហ៊ានអោយតម្លៃច្រើនជាងគេ។
ក្រោយពីមានព័ត៌មានដែលបានលើកឡើងថាក្រុមបិសាចក្រហម Manchester United, Arsenal និង Liverpool បានចាប់អារម្មណ៍ទៅលើកីឡាករ Soumare កាលពីពេលថ្មីៗនេះ វាបានធ្វើអោយក្លិបនៅប្រទេសបារាំង Lille ចេញមកនិយាយចាក់បណ្តោយថាពួកគេនឹងមិនរារាំងកីឡាករខ្សែបម្រើរូបនេះអោយទៅស្វែងរកអនាគតភ្លឺស្វាងជាមួយក្លិបផ្សេងទៀតឡើយ ។
លោក Gerard Lopez ដែលជាប្រធានក្លិបបាននិយាយថា “ខ្ញុំតែងតែនៅជាមួយកីឡាករនិងលើកទឹកចិត្តដល់ពួកគេ។ បើនិយាយពី Boubakary វិញគេជាកីឡាករខ្សែបំរើដ៏ល្អនៅតំបន់កណ្តាលរបស់យើង តែប្រសិនបើគេចង់ចេញទៅស្វែងរកអនាគតល្អជាមួយក្លិបធំៗដទៃទៀត…ទ្វារនៅបើកចំហជានិច្ច។ យើងនឹងមិនឃាត់ឃាំងអ្នកណាម្នាក់អោយនៅតែទីនេះមួយកន្លែងឡើយ។ ផែនដីតែងតែវឹលទៅមុខជានិច្ច។ បើមានក្លិបពីរបី ចង់បានរូបគេក្នុងពេលតែមួយ យើងនឹងផ្តល់ឱកាសអោយក្លិបណាដែលផ្តល់តម្លៃច្រើនជាងគេដល់ Boubakary Soumare”។
គួរឱ្យដឹងដែរថាកីឡាករដែលមានវ័យ២១ឆ្នាំរូបនេះត្រូវបាន Lille ទិញយកមកពីថ្នាលយុវជនរបស់ PSG នៅឆ្នាំ ២០១៧។ ចាប់តាំងពីចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅ Stade Pierre-Mauroy មករូបគេទើបតែបង្ហាញខ្លួនបាន៥៣ដងនិងស៊ុតបាល់បញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ។