ក្រោន, វិសាខា និងព្រះខ័នរាជ ធ្វើយ៉ាងដើម្បីឈ្នះជើងឯកលីគកំពូល
គិតមកទល់ពេលនេះ ភ្នំពេញក្រោន វិសាខា និង ព្រះខ័នរាជស្វាយរៀង មាន៤៩ពិន្ទុ ដូចគ្នា តែបើគិតទៅលើ Head to Head ភ្នំពេញក្រោន ឈរនៅលេខរៀងទី១ វិសាខា ឈរនៅលេខរៀងទី២ និង ព្រះខ័នរាជស្វាយរៀង ឈរនៅលេខរៀងទី៣ រីឯ បឹងកេត មានតែ៣៩ពិន្ទុប៉ុណ្ណោះ ដោយអស់ឱកាសប្រជែងជើងឯកទៅហើយ ។ សម្រាប់ក្រុមដែលនៅមានឱកាសក្នុងការប្រជែងជើងឯករដូវកាលឆ្នាំ២០២២នេះ រួមមាន ភ្នំពេញក្រោន វិសាខា និង ព្រះខ័នរាជស្វាយរៀង ។
ភ្នំពេញក្រោន គឺជាក្រុមដែលមានឱកាសច្រើនជាងគេក្នុងការឈ្នះពានលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២២នេះ ដោយពួកគេ ត្រូវការឈ្នះបឹងកេតនៅប្រកួតចុងក្រោយនេះ ដែលនឹងធ្វើឡើងនៅក្នុងដីខ្លួនឯង ខណៈដែលបឹងកេត ជាក្រុមដែលអស់ឱកាសក្នុងការប្រជែងទៅហើយ ។ រីឯ វិសាខាវិញ ករណីបើពួកគេឈ្នះពាន លុះត្រាតែ ពួកគេយកឈ្នះ ព្រះខ័នរាជស្វាយរៀង ហើយ ភ្នំពេញក្រោន ចាញ់ រឺ ស្មើ បឹងកេត ។ ដោយឡែកសំរាប់ ព្រះខ័នរាជស្វាយរៀង អាចឈ្នះពានបាន លុះត្រាតែ ពួកគេយកឈ្នះវិសាខា ហើយ ភ្នំពេញក្រោន ចាញ់ រឺ ស្មើ បឹងកេត ។
ប្រកួតចុងក្រោយព្រះខ័នរាជស្វាយរៀងប៉ះវិសាខា និងភ្នំពេញក្រោនជួបវិសាខា៕