
អាជីពបាល់ទាត់របស់ស៊ិន សុវណ្ណមករា កើតចេញពីការជ្រោមជ្រែងពីគ្រួសារ
ដោយសារការជំរុញ និងលើកទឹកចិត្តពីក្រុមគ្រួសារ ស៊ិន សុវណ្ណមករា បានចាប់យកអាជីពបាល់ទាត់អំឡុងឆ្នាំ២០១៤ ដោយចូលហ្វឹកហាត់ក្នុងក្រុមយុវជនភ្នំពេញក្រោន ដូចបងប្រុសបង្កើតរបស់ខ្លួនដែរ គឺកីឡាករ ស៊ិន កក្កដា។
កីឡាករក្រុម U23 កម្ពុជាប្រាប់ថា ប្រាប់ថា ទាំងឪពុកម្ដាយ និងបងប្រុសបានលើកទឹកចិត្តខ្លួនយ៉ាងខ្លាំងឲ្យខំប្រឹងប្រែងហ្វឹកហាត់។ ទន្ទឹមនឹងនេះបងប្រុសរបស់គេក៏បានជួយបង្ហាត់រូបគេដែរកាលពីនៅតូចៗ។
ដល់ចុងឆ្នាំ២០១៨ ស៊ិន សុវណ្ណមករា បានទៅចូលរួមជាមួយក្រុមថ្នាលវិសាខា និងបានផ្លាស់ទៅព្រៃវែងអេហ្វស៊ី ក្នុងឆ្នាំ២០២០រហូតដល់បច្ចុប្បន្ន។
គេធ្លាប់ជាប់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំ និងជាប់ U23 ដំបូង កាលខែតុលា ឆ្នាំ២០២១។ មករា បានទាត់បញ្ចូលទី១គ្រាប់ពេលឈ្នះហ្វីលីពីន U23 ១ទល់នឹង០ ក្នុងការប្រកួត AFF U23 Championship 2022។
មានកំណើតកើតជានៅក្រុងតាខ្មៅ ខេត្តកណ្ដាល មករា ជាកូនពៅគេក្នុងចំណោមបងប្អូនបង្កើត៤នាក់ ខណៈស៊ិន កក្កដា គឺជាកូនប្រុសទី១៕