Man UTD ខ្ចីបាន Reguilon ពី Spurs និងបន្ថែមសមាជិកថ្មី២នាក់ទៀត
Manchester United បានចុះហត្ថលេខាលើខ្សែការពារ Sergio Reguilon របស់ Tottenham ក្នុងលក្ខខណ្ឌខ្ចីពេញមួយរដូវកាល ហើយបានយល់ព្រមលើកិច្ចសន្យាខ្ចីខ្សែបម្រើ Sofyan Amrabat របស់ Fiorentina។ ទន្ទឹមនឹងនេះក៏បានផ្តល់ឱ្យ Jonny Evans នូវកិច្ចសន្យារយៈពេលមួយឆ្នាំ។
ជាមួយគ្នានេះ Man UTD បានចុះហត្ថលេខាលើអ្នកចាំទីតួកគី Altay Bayindir ពី Fenerbahce ក្នុងតម្លៃ ៤លាន៣សែនផោននៅថ្ងៃសុក្រ។
កីឡាករអេស្ប៉ាញ Reguilon វ័យ២៦ឆ្នាំបានចំណាយរដូវកាលមុននៅ Atletico Madrid លើលក្ខខណ្ឌខ្ចី៕