Haaland រកបាន៤គ្រាប់ខណៈសិស្សម្នាក់បំបែកកំណត់ត្រានៅ Bundesliga
Erling Braut Haaland បានទាត់បញ្ចូលទីពីរគ្រាប់ម្នាក់ឯងជួយ Borussia Dortmund ឈ្នះម្ចាស់ផ្ទះ Hertha Berlin ២ទល់នឹង៥ នៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា កាត់បន្ថយគម្លាតពីក្រុមកំពូលតារាង Bayern Munich។
ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរកបាន៣គ្រាប់ក្នុងរយៈពេល១៥នាទី ហើយ Dortmund ដេញត្រឹមពិន្ទុពីក្រោម Bayern Munich ដែលស្មើ Werder Bremen ១ទល់នឹង១។
Raphael Guerreiro បន្ថែមបានគ្រាប់បាល់ទី៤យ៉ាងល្អ។ ពីរគ្រាប់របស់ Hertha Berlin ធ្វើបានដោយខ្សែបម្រើស្លាប Matheus Cunha ដែលជាគ្រាប់បើកឆាកការប្រកួត និងគ្រាប់បាល់ពិន័យ១១ម៉ែត្រនៅវគ្គទីពីរ។
ជាមួយគ្នានេះ Youssofa Moukoko ក៏បានបំបែកកំណត់ត្រាបាល់ទាត់អាជីពនៅអាល្លឺម៉ង់ដែរ ក្រោយអ្នកចាត់ការ Borussia Dortmund លោក Lucien Favre ដាក់ចូលលេងនៅ៥នាទីចុងក្រោយ។
ចំថ្ងៃខួបគ្រប់១៦ឆ្នាំ ខ្សែប្រយុទ្ធរូបនេះក្លាយជាកីឡាករក្មេងជាងគេបំផុតដែលបានចូលលេងនៅកម្រិតលីគអាជីពអាល្លឺម៉ង់។ កីឡាករសញ្ជាតិអាល្លឺម៉ង់ដើមកំណើតកាមេរូនរកបានដល់ទៅ១៤១គ្រាប់ក្នុងចំណោម៨៨ប្រកួតនៅក្រុមថ្នាល Dortmund៕