Paul Pogba ថាមិនហ៊ានលេងម៉ូដសក់នៅព្រឹត្តិការណ៍ World Cup 2018 ព្រោះខ្លាចអ្នកគាំទ្ររិះគន់
ខ្សែបម្រើ Paul Pogba បានបង្ហើបថា មូលហេតុដែលខ្លួនមិនបានលេងម៉ូដសក់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 កន្លងទៅ គឺព្រោះតែ គេមិនចង់ឲ្យ អ្នកគាំទ្របាល់ទាត់នានាធ្វើការរិះគន់ចំពោះរូបគេ។
សមាជិកក្រុមជម្រើសជាតិបារាំងបានបន្ថែមទៀតថា នៅពេលដែលគេមិនលេងម៉ូដសក់ អ្នកដែលមិនពេញចិត្តលើរូបគេ បានត្រឹមតែរិះគន់ទៅលើទម្រង់លេងគេតែប៉ុណ្ណោះ។
គួររំលឹកថា កាលពីរដូវកាលមុន អតីតសមាជិក Juventus ខាងលើតែងតែត្រូវអ្នកគាំទ្រ និង អតីតវីរបុរស Man UTD មួយចំនួនរិះគន់ចំៗទៅលើការផ្លាស់ប្ដូរម៉ូដសក់របស់ខ្លួនជាញឹកញាប់ដោយមិនព្រមព្យាយាមលេងបង្ហាញទម្រង់លេងឲ្យក្រុមបិសាចក្រហមទទួលបានលទ្ធផលល្អឡើយ។
យ៉ាងណាក្តី សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីឆ្នាំ២០១៨នេះ Paul Pogba បានរួមចំណែកយ៉ាងសំខាន់ដែលជួយឲ្យក្រុមជម្រើសជាតិបារាំងក្លាយជាម្ចាស់ជើងឯក ក្រោយពីយកឈ្នះក្រូអាតនៅវគ្គផ្តាច់ព្រ័តដោយលទ្ធផល៤ទល់នឹង២។