
Griezmann របួសភ្លៅនៅទឹកដី Real Valladolid
(BC-99)
ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្លឹប Barcelona បានរងរបួសសាច់ដុំភ្លៅដែលអាចបណ្តាលអោយរូបគេខកខានមិនជួយក្រុមរហូតដល់រដូវកាលថ្មី។
នាជំនួបរវាង Barcelona ដែលបានប្រកួតឈ្នះម្ចាស់ផ្ទះ Real Valladolid ១-០ កាលពីថ្ងៃសៅរ៍គេឃើញកីឡាកររបស់បារាំង Antoine Griezmann ត្រូវបានជំនួសដោយកីឡាករ Luis Suarez នៅតង់ទី១ ។ ការធ្វើតេស្តវេជ្ជសាស្រ្តកាលពីថ្ងៃអាទិត្យបានបង្ហាញថា Griezmann បានទទួលរងការខូចខាតគន្លាក់សាច់ដុំភ្លៅខាងស្តាំរបស់ខ្លួនហើយកំពុងប្រឈមនឹងអាការៈមិនស្រួល។
ម្ចាស់ជើងឯកបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ដែលជាការចុះហត្ថលេខាលើទឹកប្រាក់ ១២០ លានផោនពីក្លិប Atletico Madrid កាលពីឆ្នាំមុនទំនងជាខកខានការប្រកួតលីកនៅថ្ងៃព្រហស្បតិ៍ជាមួយក្រុម Osasuna នៅកីឡដ្ឋាន Camp Nou ឬក៏ត្រូវការពិនិត្យនិងសម្រាកព្យាបាលលើសពីនេះ។
Griezmann រកបានតែ ៩ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៣៥ ប្រកួតអំឡុងរដូវកាលដំបូងដ៏លំបាកជាមួយ Barca ។ រូបគេត្រូវបានបញ្ឈប់ពីបញ្ជីឆ្មោះ១១នក់ដំបូងដោយគ្រូបង្វឹក Quique Setien ក្រោយពីគេអាចជួយអោយក្រុម Barcelona ទទួលបានត្រឹមតែលទ្ធផលស្មើ ២-២ ជាមួយ Celta Vigo និង Atletico កាលពីខែមុន។ ប៉ុន្តែក្រោយពីអាចរកគ្រាប់បាល់បញ្ចូលទីវិញក្នុងជ័យជម្នះ ៤-១ លើក្រុម Villarreal កាលពីថ្ងៃទី ៥ ខែកក្កដានេះទើបធ្វើអោយគេជាប់ជាជម្រើសដំបូងវិញហើយក៏ត្រូវទទួលរងរបួសបែបនេះតែម្តង។