កីឡដ្ឋានកំពង់ស្ពឺនឹងត្រូវបានដាក់សម្ពោធនៅថ្ងៃទី០៦ ខែកញ្ញា
កីឡដ្ឋានខេត្តកំពង់ស្ពឺនឹងត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី០៦ ខែកញ្ញា ខាងមុខ ក្រោយឆ្លងកាត់ការសាងសង់នាពេលកន្លងមក។
គួរដឹងដែរថា កីឡដ្ឋានខេត្តកំពង់ស្ពឺដែលមានតម្លៃជាង២លានដុល្លារត្រូវបានដំណើរការសាងសង់បាន៩០ភាគរយហើយ។ ក្រៅពីចំណុះឲ្យកីឡាខេត្តកំពង់ស្ពឺ កីឡដ្ឋានថ្មីនេះក៏ត្រូវបានប្រើប្រាស់ជាទឹកដីរបស់ក្លិបបាល់ទាត់ណហា្គវើលដ៍ផងដែរ។
កីឡដ្ឋានដ៏ថ្មីដែលត្រូវបានសាងសង់លើផ្ទៃដីខ្ទង់៤ហិចតាមួយនេះក៏នឹងអាចត្រូវប្រើប្រាស់ជាទីលានមួយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ខាងមុខដែរ៕