
មឿន សុខហ៊ុច: ខ្ញុំត្រូវតែឈ្នះ ក្រៀងក្រៃ ដើម្បីធានាកៅអីឆ្ពោះទៅវគ្គបន្ត
ទាំងនេះគឺជាសំដីនៃការតាំងចិត្តរបស់អ្នកប្រដាល់មកពីក្លឹបពុទ្ធសេរីវង្សពោធិ៍សែនជ័យ បន្ទាប់ពីអ្នកប្រដាល់គុនខ្មែររូបនេះ៣ប្រកួតកន្លងមកឈ្នះ២ចាញ់១មាន៧ពិន្ទុនៅក្នុងដៃ ស្របពេលដែលអ្នកប្រដាល់គុនថៃ ក្រៀងក្រៃ ត.សិលាឆ័យ ៣ប្រកួតឈ្នះទាំង៣មាន៩ពិន្ទុនៅក្នុងដៃ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។
គួរបញ្ជាក់ផងដែរថាក្រៅពីអ្នកប្រដាល់គុនថៃ ក្រៀងក្រៃ មិនទាន់ស្គាល់ពាក្យថាបរាជ័យ ក៏នៅមានកីឡាករកូនបារាំងកាត់ថៃ ឌិនណាផូ ក៏មិនទាន់ស្គាល់ពាក្យថាបរាជ័យដូចគ្នា ពោលគឺ៣ប្រកួតឈ្នះទាំង៣ប្រកួតដូចគ្នា ដោយដឹកដៃកីឡាករមិត្ររួមជាតិឡើងទៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ខណៈដែលបេក្ខភាព២រូបដែលជ្រុះចេញដោយស្វ័យប្រវត្តិគឺ ជឹម ចិត្រា និង នីវវាំងច័ន្ទ ស្របពេលកីឡាករទាំង២រូបត្រូវប្រជែងគ្នាដណ្តើមយក៣ពិន្ទុនៅក្នុងសប្តាហ៍នេះ ។
ការប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី២ ធ្វើការផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង១១ដល់ម៉ោង១:៣០នាទីរសៀលតទៅ តាមកញ្ចក់ទូរទស្សន៍័ស៊ីអិនស៊ី ៕