ខ្សែប្រយុទ្ធ Lionel Messi និង Neymar ត្រៀមចាក់វ៉ាក់សាំងកូវីដ១៩ Sinovac នាសប្តាហ៍ក្រោយ
ខ្សែប្រយុទ្ Lionel Messi និង Neymar នឹងចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទស៉ីណូវ៉ាក់ របស់ប្រទេសចិន នៅសប្តាហ៍ក្រោយ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អាមេរិចខាងត្បូង (CONMEBOL)។
មិនត្រឹមតែកំពូលកីឡាករទាំង២នោះទេ ប៉ុន្តែក៏នៅមានកីឡាករបាល់ទាត់ជាច្រើនទៀតរបស់អាមេរិកខាងត្បូង នឹងចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ដូចគ្នា ក្រោមការរៀបចំដោយផ្ទាល់ពីសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង ក្រោយទទួលបានជំនួយពីក្រុមហ៊ុន Sinovac Biotech ។
សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង បានឲ្យដឹងបន្ថែមថា កម្មវិធីចាក់វ៉ាក់សាំង នឹងផ្តល់អាទិភាពលើក្រុមជម្រើសជាតិ, គ្រូបង្វឹក, មន្ត្រី, និងកម្មករផ្សេងទៀត ដែលកំពុងស្ថិតក្នុងការរៀបចំពានរង្វាន់បាល់ទាត់ក្របខណ្ឌ Copa America។ ដោយឡែកក៏នឹងមានការចែកចាយវ៉ាក់សាំងទៅកាន់សមាជិករបស់ខ្លួន បន្ទាប់ពីវ៉ាក់សាំងរបស់ចិន ៥ម៉ឺនដូស ត្រូវបានដឹកទៅដល់រដ្ឋធានីម៉ុងតេអូ ប្រទេសអ៊ុយរ៉ាហ្កាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១។
គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ Copa America លើកទី៤៧ ក៏ត្រូវបានពន្យារពេលប្រមាណអស់ ១ឆ្នាំ ព្រោះតែវិបត្តិនៃការរាលដាលជំងឺកូវីដ១៩យ៉ាងខ្លាំងក្លា នៅក្នុងតំបន់អាមេរិកខាងត្បូង។