Rooney ចូលនិវត្តន៍ពីកីឡាករជាផ្លូវការហើយ
ក្រោយទទួលបានតំណែងជាអ្នកចាត់ការ Derby County បានមួយរយៈធំមក Wayne Rooney បានប្រកាសចូលនិវត្តន៍ទាំងស្រុងហើយពីតួនាទីជាកីឡាករ។
អតីតសមាជិក Manchester United បានកាន់តំណែងអ្នកចាត់ការបណ្ដោះអាសន្នជំនួសលោក Philip Cocu ដែលត្រូវបានបណ្ដេញចេញកាលថ្ងៃទី១៤ ខែវិច្ឆិកា។
ដឹកនាំបាន៩ប្រកួតមក Derby ឈ្នះ៣, ស្មើ៤ និងចាញ់២។
អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសអះអាងថា នេះជាឱកាសល្អដើម្បីដើរតាមគន្លង Brian Clough, Jim Smith, Frank Lampard និង Phillip Cocu។ Derby គឺជាទីតាំងដ៏ល្អសម្រាប់គេ។
គួរដឹងដែរថា Rooney បានចូលរួមជាមួយ Derby កាលខែមករា ឆ្នាំ២០២០ ដោយលេងជាកីឡាករផង និងជួយការងារជាគ្រូផង៕