ឡៅ ចិត្រា ត្រូវប៉ះ ម៉ៃសុទ្ធ នៅខេត្តកំពង់ស្ពឺ ដោយសារ យ៉តកុស៊ុន របួស
ឡៅ ចិត្រា មិនបានប៉ះកីឡាករថៃ យ៉តកុស៊ុន នោះទេដោយសារកីឡាករថៃនេះមានបញ្ហារបួសដៃពេលហ្វឹកហាត់ ក្នុងនោះផងដែរជើងខ្លាំង មៃ៉សុទ្ធ ប៉េឡេបុរីរ៉ាំ ជាអ្នកចូលខ្លួនជំនួសវិញ នៅក្នុងកម្មវិធីអ្នកតស៊ូ គុនខ្មែរគោជល់នាខេត្តកំពស់ស្ពឺ ថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៩ នេះ ។
ម៉ៃសុទ្ធ មកស្រុកខ្មែរចាញ់តែម្តងប៉ុណ្ណោះក្រោយថ្វីដៃរបស់ ផល សោភ័ណ្ឌ ប៉ុន្តែកាលនោះគឺប្រកួតមានតែ៣ទឹកលក្ខណៈម៉ារ៉ាតុន យ៉ាងណាជើងខ្លាំងនៅក្លិប ស៊ីតប៊ុនមី ធ្លាប់ឈ្នះកីឡាករគុនខ្មែរខ្លាំងៗ ដូចជា ឈ្នះ ឃុន ឌីម៉ា ម្តងនិងស្មើពិន្ទុម្តង ហើយក៏ធ្លាប់ ឈ្នះ សួន ចាន់នី ពីរដង និងកីឡាករផ្សេងៗទៀត ។