លោក Thomas Tuchel បានហៅ Romelu Lukaku មកពិភាក្សាគ្នាជុំវិញរឿងរិះគន់នាពេលកន្លងមក
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានជួបពិភាក្សាជាមួយ Romelu Lukaku នៅថ្ងៃចន្ទម្សិលមិញ ដើម្បីពិភាក្សាជាមួយកីឡាករសញ្ជាតិបែលហ្ស៊ិក ដែលបានរិះគន់មកលើទម្រង់ របស់គ្រូបង្វឹក ដែលធ្វើឱ្យខ្សែប្រយុទ្ធរូបនេះខកខានក្នុងការប្រកួតកាលពីថ្ងៃអាទិត្យជាមួយក្រុម Liverpool ។
យ៉ាងណាជុំវិញរឿងនេះលោក Tuchel បានបដិសេធមិនប្រាប់ពីអ្វីដែលលោកនឹងនិយាយទៅកាន់ Lukaku ក្នុងកិច្ចពិភាក្សានោះឡើយ ហើយលោកក៏មិនធានាថា Lukaku នឹងអាចចូលលេងសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup នៅថ្ងៃពុធ ជើងទីមួយទល់ Tottenham Hotspur ដូចគ្នា។
Lukaku ដែលបានចុះហត្ថលេខាពីក្លឹប Inter Milan លើតម្លៃកំណត់ត្រាក្លឹប 97.5 លានផោន បានប្រាប់ Sky Italy ថាខ្លួនមិនសប្បាយចិត្តនឹងប្រព័ន្ធរបស់ Tuchel នោះទេដោយបន្ថែមថាគេចង់ត្រលប់ទៅអ៊ីតាលីវិញនៅពេលណាមួយ។
សូមបញ្ចាក់ថាលទ្ធផលស្មើកាលពីចុងសប្ដាហ៍មានន័យថា Chelsea បន្តឈរនៅលេខរៀងទី 2 ដោយមាន 43 ពិន្ទុពីការលេង 21 ប្រកួត នាំមុខមួយពិន្ទុលើក្រុមលេខ 3 Liverpool ដែលមានមួយប្រកួតក្នុងដៃ។
អត្ថបទ ៖ Monsoon