Ten Hag ថា កូនក្រុមលេងមិនចង់រត់កាលចាញ់ Spurs
អ្នកចាត់ការ Manchester United លោក Erik Ten Hag បានបន្ទោសកូនក្រុមថា មិនបានរត់អស់ពីសមត្ថភាពក្នុងជំនួប Premier League ចាញ់ Tottenham Hotspur កាលថ្ងៃសៅរ៍ សប្ដាហ៍មុន។
ក្រោយចាញ់ Spurs ២ទល់នឹង០ លោក Ten Hag បានបន្ទោសតំបន់ប្រយុទ្ធ និងការពាររបស់ខ្លួន។
បុរសជនជាតិហូឡង់សង្កត់ធ្ងន់ថា កូនក្រុមលេងមិនដល់កម្រិតអ្វីដែលខ្លួនចង់បាន។
“ពួកគេមិនរត់ ហើយដល់ពេលរត់ រត់ខុសពេល វាយឺតពេលហើយ។ ខ្ញុំបានប្រាប់ពួកគេហើយថា ទទួលយកមិនបានទេ។”
ឆ្លងកាត់ការប្រកួត២លើក Man UTD ស្ថិតនៅលេខ១៣ មាន៣ពិន្ទុពីការឈ្នះ១ និងចាញ់១។ ថ្ងៃសៅរ៍ ទី២៦ ខែសីហា នេះ ក្រុមបិសាចក្រហមនឹងទទួលភ្ញៀវ Nottingham Forest៕