CR7 ធ្វើបានហ៊ែតទ្រីកជាលើកទី៣នៅ Al Nassr
Cristiano Ronaldo រកបានហ៊ែតទ្រីក ខណៈ Sadio Mane រកបានពីរគ្រាប់សម្រាប់ Al-Nassr ក្នុងជ័យជម្នះ ៥-០ លើ Al-Fateh ក្នុង Saudi Pro League សប្ដាហ៍ទី៣នៅថ្ងៃសុក្រ ទី២៥ ខែសីហា។
Mane បានបើកការនាំមុខ ដោយរកគ្រាប់បាល់ក្នុងនាទី២៨ ពីការ assist ដោយ Ronaldo។
បន្ទាប់មក Ronaldo រកបាន២គ្រាប់មុន Mane ថែមមួយគ្រាប់ទៀត។
តារាឆ្នើមព័រទុយហ្គាល់រកបានគ្រាប់ទី៥ និងជាគ្រាប់ទី៣នៅចុងម៉ោង។ នេះជាហ៊ែតទ្រីកលើកទី៣របស់ CR7 នៅ Al Nassr ដែលស្ថិតនៅលេខ១០ ពីការប្រកួត៣លើក៕