
ឮដំណឹងថា កីឡាករក្នុងស្រុក២រូបរបស់វិសាខាផ្លាស់ទៅព្រៃវែងស្ងាត់ៗ
ថ្មីៗនេះមានលេចឮដំណឹងថា កីឡាករក្នុងស្រុកចំនួន២រូបរបស់ក្រុមធំវិសាខាបានផ្លាស់ទៅចូលរួមជាមួយព្រៃវែងអេហ្វស៊ី ត្រៀមប្រកួតលីគទី២រដូវកាល២០២២នេះ។
កីឡាករទាំង២នាក់ខាងលើត្រូវបានប្រភពគួរទុកចិត្តមួយឲ្យដឹងថា មាន ទិត្យ ឌីណា និង អ៊ិន វិច្ឆ័យ។ អ្នកទាំង២មិនសូវបានចូលលេងទៀងទាត់ប៉ុន្មានទេក្នុងការប្រកួតកន្លងមក។
ទិត្យ ឌីណា
សម្រាបអ៊ិន វិច្ឆ័យ បានចូលរួមជាមួយវិសាខា តាំងពីនៅលីគទី២ ឆ្នាំ២០១៧។ ចំណែក ទិត្យ ឌីណា វិញបានផ្លាស់ពីនគរបាលជាតិទៅវិសាខា ក្នុងជើងទី២ រដូវកាល២០១៨។
អ៊ិន វិច្ឆ័យ
យ៉ាងណា មិនទាន់មានប្រភពច្បាស់ការណ៍បញ្ជាក់ការផ្លាស់នេះនៅឡើយទេ ហើយគេក៏មិនទាន់ដឹងថា ក្នុងលក្ខខណ្ឌយ៉ាងណាដែរ៕