
ManU រកបានអ្នកជំនួសតំណែងរបស់ Paul Pogba ហើយ
Paul Pogba ចេញរឺមិនចេញពី Manchester United នៅមិនទាន់ច្បាស់ការនៅឡើយទេ គ្រាន់តែពេលនេះបិសាចក្រហមរកបានអ្នកជំនួសតំណែងរបស់គេបានបាត់ទៅហើយ។ Pogba ធ្លាប់បានប្រកាសថានិងចាកចេញពី Manchester United នៅមុនបើករដូវកាលថ្មី។
យ៉ាងណាក៏គ្រូបង្វឹក Ole Gunna Solskjaer នៅតែព្យាយាមជំនះរក្សាទុកខ្សែបំរើកណ្តាលរូបនេះអោយនៅជាមួយក្រុមបន្តទៀត។
រឿងបែកធ្លាយចេញពីសារព័តមាន Sky Sport បានផ្សាយថា បិសាចក្រហម ManU រកបានអ្នកជំនួសតំណែងនេះរួចរាល់ហើយ គឺដាក់គោលដៅលើកីឡាករ Milinkovic-Savic របស់ Lazio។ ដោយការចង់បាននេះ ManU ហ៊ានចំណាយ ៨០លានផោនដើម្បីបានកីឡាករជនជាតិស៊ែបមករួមក្លឹប ខណៈដែល Lazio បានដាក់តំលៃ១០០លានផោន។
ណាមួយក្លឹបកំពូលនៅលីកកសិកម្ម Paris S.G ក៏ត្រូវបានគេរំពឹងថានិងចូលរួមប្រជែងជាមួយក្លឹបយក្សផ្សេងទៀតដូចជា Juventus និង Real Madrid ដើម្បីយក Pogba ផងដែរ។ ដូច្នេះវាអាចទៅរួចដែរ ដែល Pogba និងចាកចេញពីបិសាចក្រហមនៅពេលឆាប់ៗនេះ។