ក្រុមបាល់ទាត់ CFA ត្រៀមបើក «កម្មវិធីប្រកួតពានសប្បុរសធម៌» ដើម្បីជួយសង់សាលារៀនបន្ទាយស្លឹកនៅខេត្ត តាកែវ
ក្រុមបាល់ទាត់ Cambodian Football All Stars ឬហៅកាត់ CFA បានប្រកាសត្រៀមបើកដំណើរការនូវកម្មវិធីប្រកួតពានសប្បុរសធម៌ថ្មីមួយទៀតហើយដើម្បីចូលរួមជួយដល់គម្រោងសាងសង់សាលារៀនបន្ទាយស្លឹក នៅឯខេត្ត តាកែវ ។
ការប្រកួតពានពានរង្វាន់សប្បុរសធម៌លើកទី ៥ របស់ CFA នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃសៅរ៍ទី ៤ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខតទៅ ហើយគម្រោងនឹងបញ្ចប់ត្រឹមកំឡុងខែមករា ឆ្នាំ ២០២២។ កម្មវិធីសារនេះ CFA បានណាត់ក្រុមបាល់ទាត់ចំនួន ៨ ផ្សេងទៀត ដើម្បីប្រមែប្រមូលលុយឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះខ្ទង់ចំណាយលើគម្រោងសាងសង់អគារសិក្សានៃសាលារៀនបន្ទាយស្លឹក សម្រាប់ក្មេងៗដែលខ្វះខាតនិងត្រូវការចំណេះដឹង គឺមានខ្ទង់ជាង ១ ម៉ឺនដុល្លារ។
ជុំវិញដំណើរការប្រកួត គឺមានបែងចែកជា ២ ពូល ដោយក្នុងមួយពូល មាន ៥ ក្រុម ហើយពួកគេត្រូវឆ្លងកាត់ការលេងតតាំងគ្នា ដើម្បីចម្រាញ់យក ២ ក្រុមល្អបំផុត ឆ្ពោះទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬ ៤ ក្រុមចុងក្រោយ មុនសម្រេចយកក្រុមល្អឯកប្រចាំព្រឹត្តិការណ៍។
បញ្ជីរាយនាមក្រុមនៃពូល A មានដូចជា៖ Cambodian Football All Stars (A)
ក្រុមបាល់ទាត់ ឥន្រ្ទីទួលស្វាយព្រៃ
ក្រុមបាល់ទាត់ YES Creator FC
ក្រុមបាល់ទាត់ 7FUN7
ក្រុមបាល់ទាត់ ស៊ុបពពែពេញចិត្ត។
រីឯពូល B មានដូចជា៖
Cambodian Football All Stars (B)
ក្រុមបាល់ទាត់ Royal Mayura
ក្រុមបាល់ទាត់ Pitou FC
រុមបាល់ទាត់ បុរីរ៉ាត់ FC
Smiling Sniper Football Club។
គួរបញ្ជាក់ថា សម្រាប់បងប្អូន និងសប្បុរសជននានា ដែលចង់ចូលរួមបរិច្ចាគថវិកាជាមួយកម្មវិធីខាងលើ អាចធ្វើទៅបាន តាមរយៈគណនី ABA: SORN VISNA 000507690 និង ACLEDA: SORN VISNA 0969124571 ។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអាចទាក់ទងដោយផ្ទាល់ តាមរយៈទូរស័ព្ទលេខ: 0962250588៕