គ្រួសារ Glazer ដាក់លក់ភាគហ៊ុន Man UTD ច្រើនថែមទៀត
គ្រួសារត្រកូល Glazer បានសម្រេចលក់ភាគហ៊ុន Manchester United ចំនួន៩លាន៥សែនហ៊ុនទៀតដែលស្មើតម្លៃជាង១៣០លានដុល្លារផោន។
ក្រុមបិសាចក្រហមបានបញ្ជាក់ពីការដាក់លក់លើ New York Stock Exchange នៅល្ងាចថ្ងៃអង្គារ ទី០៥ ខែកញ្ញា ក្នុងនាមនាយកក្លិប លោក Kevin Glazer និងលោក Edward Glazer។
កាលខែមីនា លោក Avram Glazer ក៏ធ្លាប់ដាក់លក់ហ៊ុនក្លិបដែលមានតម្លៃ៧០លានផោន។ ការដាក់លក់នេះស្មើនឹង៨ភាគរយនៃភាគរយសរុបរបស់គ្រួសារត្រកូល Glazer ហើយពួកគេនៅមានហ៊ុន៦៩ភាគរយទៀត។
គេជឿជាក់ថា ការដាក់លក់នេះមានតម្លៃក្រោមទីផ្សារ ដោយសារមានអ្នកទិញតិចតួចប៉ុណ្ណោះ៕