ក្លិបក្តីស្រមៃរបស់កីឡាករបាល់ទាត់វ័យក្មេង៣រូបដែលចង់ទៅលេង
កីឡាករបាល់ទាត់វ័យក្មេងឆ្នើម៣រូបដែលមានខ្សែបម្រើ អ៊ន ចាន់ប៉ូលីន ខ្សែបម្រើប្រយុទ្ធ ស៊ិន កក្កដា និង ខ្សែប្រយុទ្ធវ័យក្មេងរបស់សាលាបាល់ទាត់បាទី សៀង ចន្ធា បានបង្ហើបពីក្តីស្រមៃរបស់ពួកគេចង់ទៅលេងនៅក្លិបធំនាតំបន់អឺរ៉ុប ។
សមាជិករបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន ដែលកំពុងធ្វើបានល្អក្នុងជម្រើសជាតិកម្ពុជា បានបង្ហើបថាក្តីស្រមៃរបស់ក្នុងអាជីពជាកីឡាករបាល់ទាត់ងថាបើបានទៅលេងក្រៅស្រុកនាតំបន់អឺរ៉ុបក្លិប ដែលគេស្រលាញ់និងចង់លេងបំផុតគឺបិសាចក្រហម Manchester United របស់អង់គ្លេស ។
ចំណែកខ្សែបម្រើវ័យក្មេងរបស់ក្លិប វិសាខា ស៊ិន កក្កដា បានបង្ហើបក្លិបដែលជាក្តីស្រមៃរបស់គេក្នុងការ ចង់លេងបំផុតក្នុងឆាកជីវិតគឺ FC Barcelona របស់ប្រទេសអេស្ប៉ាញ ។
ចុងក្រោយខ្សែប្រយុទ្ធវ័យក្មេងរបស់សាលាបាល់ទាត់ជាតិបាទីនិងជាប់ជម្រើសជាតិឈុតធំវ័យក្មេងជាងគេ សៀង ចន្ធា បានប្រាប់ពីក្លិបដែលចង់ចូលរួមក្នុងក្តីស្រមៃរបស់គេថា FC Barcelona របស់អេស្ប៉ាញជាក្លិប ដែលគេចូលចិត្តនិងចង់លេងបំផុត ។
ទាំងអស់នេះជាក្តីស្រមៃរបស់កីឡាករវ័យក្មេងទាំង៣រូបរបស់ជម្រើសជាតិបាល់ទាត់កម្ពុជា ទោះបីអាច រឺ មិនអាច ប៉ុន្តែពួកគេបញ្ជាក់ថាជាកីឡាករត្រូវតែមានក្តីស្រមៃនាពេលអានាគត់ ៕